លោកជំទាវ មាន សំអាន ដឹកនាំកិច្ចប្រជុំគណៈកម្មការទ្រទ្រង់មូលនិធិគន្ធបុប្ផាកម្ពុជា នៃព្រឹទ្ធសភា
នាព្រឹកថ្ងៃសុក្រ ទី០៤ ខែវិច្ឆិកា ឆ្នាំ២០២២ នៅសាលប្រជុំពិសេស វិមានព្រឹទ្ធសភា លោកជំទាវ មាន សំអាន ប្រធានគណៈកម្មការទី៨ព្រឹទ្ធសភា និងជាប្រធានគណៈកម្មការទ្រទ្រង់មូលនិធិគន្ធបុប្ផាកម្ពុជា បានអញ្ជើញជាអធិបតិក្នុងកិច្ចប្រជុំគណៈកម្មការទ្រទ្រង់មូលនិធិគន្ធបុប្ផាកម្ពុជា នៃព្រឹទ្ធសភា ក្នុងគោលបំណងរកនីតិវិធីក្នុងការគៀងគររកកញ្ចប់ថវិកាដើម្បីចូលរួមក្នុងមូលនិធិគន្ធបុប្ផាកម្ពុជា ៕
ប្រភព៖នាយកដ្ឋានព័ត៌មាន